Subscribe Us

header ads

មកឈាមរដូវខុសពីធម្មតា តើមកពីមូលហេតុអ្វី?

បញ្ហារដូវ គឺជាបញ្ហាមួយដែលស្រ្តីភាគច្រើនកំពុងតែជួបប្រទះ។ អ្នកខ្លះអាចមានភាពអៀនខ្មាស់ក្នុងការនិយាយ អ្នកខ្លះទៀតក៏គិតថាបញ្ហាទាំងអស់នោះគឺជារឿងធម្មតា។

តើយើងត្រូវធ្វើដូចម្តេចដើម្បីអោយដឹងថា​ ការធ្លាក់ឈាមតាមទ្វារមាស គឺជាការមករដូវធម្មតា ឬ ក៏ជាការធ្លាក់ឈាមដែលខុសប្រក្រតី?


 ការមករដូវធម្មតា គឺជាការធ្លាក់ឈាមតាមទ្វារមាស ដែលមានវដ្តរដូវទៀងទាត់គឺ ២៨ថ្ងៃ ហើយវដ្តរដូវនេះអាចប្រែប្រួលចន្លោះពី ៣​ ទៅ ៧ ថ្ងៃ និងមានបរិមាណឈាមប្រហែល ៨០ មល ( បើគិតជាបន្ទះសំឡី ១ បន្ទះ = ៥ មល​ ) ។

 ស្រ្តីភាគច្រើនមករដូវជាលើកដំបូងនៅអាយុ ១២ ទៅ ១៣ ឆ្នាំ ហើយអាចមករដូវលឿនជាងនេះ ប្រសិនបើស្រ្តីរស់នៅក្នុងប្រទេសជឿនលឿន ហើយស្រ្តីក៏អាចមករដូវយឺតជាងនេះ ប្រសិនបើគាត់រស់នៅក្នុងប្រទេសដែលក្រីក្រ។

  ចំពោះការធ្លាក់ឈាមមិនធម្មតា វាអាចមានច្រើនសណ្ឋានដូចជា ÷

  • ស្រ្តីមានរដូវទៀងទាត់ប៉ុន្តែការធ្លាក់ឈាមមានរយៈពេលយូរ លើសពី ៧ ថ្ងៃ ហើយបរិមាណឈាមច្រើនលើសពី ៨០ មល
  • ស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់ឬក៏មានធ្លាក់ឈាមចន្លោះវដ្តរដូវ
  • ស្រ្តីអាចមានវដ្តរដូវទៀងទាត់​ប៉ុន្តែវដ្តរដូវតិចជាង ២១ ថ្ងៃ
  • ស្រ្តីមានវដ្តរដូវមិនទៀងទាត់ហើយធ្លាក់ញឹកញាប់ រយៈពេលធ្លាក់ឈាមយួរលើសពី ៧ ថ្ងៃ ហើយបរិមាណឈាមលើសពី ៨០ មល
  • ស្រ្តីអាចមានវដ្តរដូវមិនទៀងទាត់ ហើយវដ្តរដូវវែងលើសពី ៣៥ ថ្ងៃ
  • ការរាំងរដូវ គឺស្រ្តីបាត់រដូវរយៈពេល ៦ ខែឬលើសពីនេះ ។

  មូលហេតុនៃការធ្លាក់ឈាមមិនធម្មតាតាមទ្វារមាស​​ មានច្រើនដូចជា​÷

  • ​ កត្តាទ្វារមាស :​ អាចរបួសឬដាច់រហែក
  • កត្តាមាត់ស្បូន : ដុះសាច់មាត់ស្បូន រលាកមាត់ស្បូន មហារីកមាត់ស្បូន
  • កត្តាស្បូន : មានដុំស្បូន មហារីកស្រទាប់ស្តើងរបស់ស្បូន រលាកស្រទាប់ស្តើងរបស់ស្បូន មានវត្ថុពីក្រៅនៅក្នុងស្បូន រលូតកូនមិនស្អាត
  • កត្តាដៃស្បូន : ដុំកន្សោមពង រលាកដៃស្បូន កូនក្រៅស្បូន
  • វិបត្តិកំណកឈាម : ឈាមមិនកក
  • ជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ៖ ខ្សោយថ្លើម ខ្សោយតម្រងនោម វិបត្តិក្រពេញពកកជាដើម
  • ការប្រើថ្នាំមួយចំនួនដូចជា​ : ថ្នាំប្រឆាំងនឹងឈាមកក ថ្នាំផ្លូវចិត្ត
  • ការប្រើមធ្យោបាយពន្យាកំណើត
  • វិបត្តិផ្លូវចិត្ត : ថប់បារម្ភ
  • វិបត្តិអរម៉ូន : ពេលវ័យគ្រប់ការ ឬ ជុំវិញការអស់រដូវ ។


ដូចនេះ បើសិនបងប្អូនស្រ្តីទាំងអស់ដែលមានបញ្ហាធ្លាក់ឈាមមិនធម្មតាតាមទ្វារមាស សូមអញ្ជើញមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យនៅគ្លីនិកដែលគុណភាពនិងមានផ្នែកជំនាញខាងសុខភាពផ្លូវភេទ សុខភាពបន្តពូជអោយបានត្រឹមត្រូវ ។


ប្រភព៖ គ្លីនិករ៉ាក់

Post a Comment

0 Comments