Subscribe Us

header ads

ភាសាស្នេហ៍ទាំង ៥

ភាសាស្នេហ៍ទាំង ៥

 ភាសាស្នេហ៍ទាំង ៥


មនុស្សយើងម្នាក់ៗសុទ្ធតែមានភាសាស្នេហ៍ចំបងរៀងៗខ្លួន។ 


1/ អ្នកខ្លះនិយមឲ្យដៃគូខ្លួនប្រើពាក្យថា “ បងស្រឡាញ់អូន ឬអូនស្រឡាញ់បង” ឬ “ឈុតនេះសមនឹងអូនណាស់” ចំពោះខ្លួន។ នេះជាភាសាស្នេហ៍ទី១ គឺ “ពាក្យសម្តីវិជ្ជមានអង្រួនចិត្ត”។


2/ អ្នកខ្លះទៀត ទាល់តែរកពេលមកជួបគាត់ឲ្យបានច្រើនដង ឬនៅក្បែរគាត់ឲ្យបានយូរ ទើបពួកគាត់សុខចិត្ត និងទទួលស្គាល់ថា យើងស្រឡាញ់គាត់ពិតប្រាកដ។ នេះជាភាសាស្នេហ៍ទី២ "ចំណាយពេលផ្អែមល្អែមជាមួយគ្នា"។


3/ មនុស្សមួយចំនួនទៀត គឺទាល់តែជូនរបស់ ឬកាដូឲ្យគាត់ ទើបគាត់ចាត់ទុកថាយើងស្រឡាញ់គាត់។ នេះគឺជាភាសាស្នេហ៍ទី៣ "ការជូនរបស់"។


4/ អ្នកខ្លះទៀត ទាល់តែយើងចេះជួយនេះជួយនោះដល់គាត់ ទើបគាត់ចាត់ទុកថានេះជាទង្វើដែលបង្ហាញក្តីស្រឡាញ់។ នេះជាភាសាស្នេហ៍ទី៤ "ការជួយទុក្ខធុរៈ"។


5/ រីឯភាសាស្នេហ៍ទី៥គឺ ការប៉ះពាល់រាងកាយ។ អ្នកខ្លះ បើគេមិនឲ្យថើប ឬឳបទេ ពួកគាត់មិនចាត់ទុកថា ដៃគូរបស់ខ្លួន ស្រឡាញ់ខ្លួនទេ។ ទាល់តែមានការប៉ះពាល់រាងកាយ ទើបពួកគាត់ទទួលស្គាល់ថា នេះជាស្នេហាពិត។

Post a Comment

0 Comments