Subscribe Us

header ads

៥ចំណុចនៃមេរៀនជីវិត ដែលអ្នកមិនធ្លាប់បានជួប

 ជាការពិតណាស់ សាលារៀនជាកន្លែងមួយដែលសម្រាប់ផ្ដល់ចំណេះដឹង និងការអប់រំដល់យើងគ្រប់គ្នា ដើម្បីឲ្យក្លាយជាមនុស្សម្នាក់ដែលល្អនៅក្នុងសង្គម។ 




ប៉ុន្ដែ ក៏មានមេរៀនមួយចំនួនទៀតសាលាមិនបានបង្រៀនដល់យើងនោះឡើយ គឺតម្រូវឲ្យយើងសិក្សាស្វែងយល់ដោយខ្លួនឯង ដែលត្រូវបានគេហៅថាជា “មេរៀនជីវិត” ។ បើអ្នកចង់ក្លាយជាបុគ្គលម្នាក់ដែលជោគជ័យ អ្នកគួរតែរៀនសូត្រមេរៀនក្រៅសាលាឲ្យបានច្រើន ហើយមេរៀនដែលសាលាមិនបានបង្រៀនដល់យើងនោះគឺ៖

. ភាពរឹងមាំ នាំមកនូវភាពជោគជ័យ

នៅពេលដែលអ្នកសាកល្បងបង្កើតអាជីវកម្ម ១០០ដង នោះអ្នកនឹងទទួលស្គាល់ថាអ្នកបរាជ័យ ៩៩ដង ប៉ុន្ដែនៅលើកចុងក្រោយអ្នកក៏ទទួលបានជោគជ័យ។ នេះបញ្ជាក់ឲ្យឃើញថា ការតស៊ូព្យាយាម ភាពរឹងមាំ មិនចុះចាញ់  មិនរុញរានឹងនាំអ្នកទៅកាន់កន្លែងដែលអ្នកចង់ទៅ។

. បរាជ័យជារឿងធម្មតា នៅពេលដែលអ្នកមានគោលដៅធំ

គ្មាននរណាម្នាក់មិនធ្លាប់ជួបការបរាជ័យនោះទេ សូម្បីតែមហាសេដ្ឋីជាច្រើននៅលើពិភពលោក ក៏ធ្លាប់បរាជ័យមិនតិចដងដែរទម្រាំបានជោគជ័យដូចសព្វថ្ងៃ នេះដោយសារតែមហិច្ឆតារបស់ពួកគាត់នៅវែងឆ្ងាយ។ ប្រៀបបីដូចជា នៅពេលដែលអ្នកដើរឡើងភ្នំ អ្នកឡើងកាន់តែខ្ពស់នោះអ្នកកាន់តែហត់និងអស់កម្លាំង ប៉ុន្ដែនៅពេលដែលអ្នកឡើងកាន់តែខ្ពស់ ទេសភាពដែលអ្នកអាចមើលឃើញក៏កាន់តែស្អាតទៅតាមហ្នឹងដែរ។


. សំណួរគឺជាអ្វីៗគ្រប់យ៉ាង

នៅក្នុងសាលារៀនសូម្បីតែសិស្សពូកែ​ ក៏នៅតែមានសំណួរជាច្រើនសួរទៅកាន់គ្រូដើម្បីទទួលបានចំណេះដឹងថ្មីៗ និងអ្វីដែលពួកគេមិនទាន់យល់ច្បាស់។ បើងាកមកក្នុងជីវិតពិតយើងវិញ យើងឃើញថាគ្មានអ្នកណាម្នាក់ដែលដឹងអ្វីៗគ្រប់យ៉ាងនោះទេ ដូច្នេះយើងត្រូវចេះសួរ ចេះឆ្លើយជាមួយមនុស្សជុំវិញខ្លួន ដើម្បីទទួលយកបទពិសោធន៍ និងយកចំណេះដឹងទាំងនោះមកអភិវឌ្ឍន៍ខ្លួន។

. រៀនធ្វើជាចៅហ្វាយខ្លួនឯង

នៅពេលដែលអ្នករៀនចប់ អ្នកប្រាកដជាត្រូវស្វែងរកការងារធ្វើដើម្បីទទួលបានប្រាក់ចំណូល ក៏ប៉ុន្ដែគ្មាននណារម្នាក់មកបង្រៀនអ្នកឲ្យធើ្វជាចៅហ្វាយខ្លួនឯងនោះឡើយ។ ដូច្នេះ អ្នកត្រូវរៀនពីភាពជាអ្នកដឹកនាំ ឬ ជំនាញគ្រប់គ្រង ស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន និងទំនាក់ទនងជាមួយបុគ្គលជោគជ័យដើម្បីជាឱកាសក្នុងការទទួលយកបទពិសោធន៍របស់ពួកគេ ហើយចាប់ផ្ដើមរៀនធ្វើជាចៅហ្វាយខ្លួនឯងម្ដង។


. រៀនស្គាល់ខ្លួនឯង ឲ្យបានច្បាស់

ការស្គាល់ខ្លួនឯងគឺជាចំណុចមួយដែលមិនអាចខ្វះបាន អ្នកត្រូវស្គាល់ថាខ្លួនឯងជានណារ គោលបំណងរបស់អ្នកគឺជាអ្វី ? អ្នកត្រូវប្រាកដថា អ្វីដែលចង់បាន គឺជាគោលបំណងតែមួយគត់របស់អ្នក។ ភាពជោគជ័យ គឺទាមទារឲ្យអ្នកមានភាពច្បាស់លាស់ នូវគោលដៅ ឬមហិច្ឆតារបស់ខ្លួន ដើម្បីរៀបចំផ្លូវមួយក្នុងការធ្វើដំណើរទៅកាន់ភាពជោគជ័យ៕



ប្រភព៖ https://bit.ly/3pSEPk0

Post a Comment

0 Comments