Subscribe Us

header ads

ការពិបាកក្នុងការមានកូន តើមកពីមូលហេតុអ្វី?

ការពិបាកមានកូននិងការមិនមានកូនគឺជាបញ្ហាមួយដែលកើតមានឡើងនៅក្នុងសង្គម និងប្រហែល ១០ទៅ ១៥% នៃគូរស្រករក្នុងវ័យបន្តពូជ មិនអាចមានកូនតាមបំណងប្រាថ្នា ដូចនេះយើងគួរតែយល់ដឹងពីបញ្ហានេះ នឹងដើម្បីឆាប់បានទទួលការព្យាបាលនិងសំរេចបានកូនតាមបំណងប្រាថ្នា ។



ដើម្បីអោយដឹងថាគូរស្រកររៀបការហើយពិបាកក្នុងការមានកូន តើត្រូវកំណត់យ៉ាងដូចម្តេច?
ការមិនមានកូនគឺជាការបរាជ័យក្នុងការសម្រេចបាននូវការមានផ្ទៃពោះបន្ទាប់ពីបានរួមភេទដោយមិនបានការពារចំនួន ១២ ខែឬច្រើនជាងនេះ។

ដោយសារតែអត្រានៃការបង្កកំនើតមានកំរិតខ្ពស់នៅលើស្រ្តីវ័យក្មេង និងថយចុះនៅលើស្ត្រីវ័យចំណាស់ ការផ្តល់ប្រឹក្សាត្រូវអោយរង់ចាំរយៈពេលមួយឆ្នាំសិន មុននឹងស្វែងរកសេវាព្យាបាល គឺដូច្នេះវាមិនសមស្របឡើយចំពោះស្រ្តីដែលមានវ័យលើសពី៣៥ឆ្នាំ។

  • គូស្រករដែលរៀបការក្នុងរយៈពេល១២ខែកន្លងមកហើយ តែមិនដែលធ្លាប់មានផ្ទៃពោះសោះ ជាមួយនឹងការរួមភេទដោយមិនបានការពារ គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលការពិគ្រោះពិភាក្សា និង ទទួលការព្យាបាលដ៏ត្រឹមត្រូវ។
  • ចំពោះស្រ្តីដែលមានវ័យលើសពី ៣៥ឆ្នាំ ការវាយតំលៃគ្រប់ជ្រុងជ្រោយបន្ទាប់ពីព្យាយាមធ្វើអោយមានកូន គឺជាការបន្ទាន់ណាស់ ព្រោះការឆ្លើយតបទៅនឹងការព្យាបាលមានភាពយឺតយ៉ាវ ដោយសារតែមុខងារកន្សោមពងចុះខ្សោយ ។

 តើការពិបាកក្នុងការមានកូន បណ្តាលមកពីមូលហេតុអ្វី?

តំណរពូជទាមទារអោយមានអន្តរកម្ម និងការចូលរួមពេញលេញរវាងតំណរពូជបុរស និងស្រ្តី ដែលក្នុងនោះទាក់ទងនឹង ការបញ្ចេញពង  ការផលិតមេជីវិតឈ្មោលអោយបានគ្រប់គ្រាន់ និងមានផ្លូវបង្ហូរល្អ ការដឹកជញ្ជូនពងញីពីកន្សោមពងមកដៃស្បូន និង ការដឹកជញ្ជូនពងបង្កកំនើតពីដៃស្បូនមកកាន់តួស្បូនមិនមានការរាំងស្ទះ ដើម្បីចាក់ឬសគល់ និង ការលូតលាស់នៅក្នុងស្បូន។

ដូច្នេះបើមានមូលហេតុខាងលើកើតនៅលើគូរស្រករណាមួយ វាអាចជាមូលហេតុនៃការគ្មានកូនសំរាប់គូរស្រករនោះ ហើយមូលហេតុទាំងនោះអាចបណ្តាលមកពី :

  • មកពីបុរស ៣៥%
  • មកពីស្រ្តី ៣៥%
  • មកពីបុរសនិងស្រ្តីរួមបញ្ចូលគ្នាមាន ២៥%
  • និងក្រៅពីនោះមានមូលហេតុផ្សេងៗជាច្រើនទៀតដែលគេរកមិនឃើញ


ធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាពិបាកក្នុងការមានកូន?

ដើម្បីដោះស្រាយនូវបញ្ហាពិបាកឬការមិនមានកូននេះ គឺទាមទារអោយគូរស្រករទាំងអស់ដែលមានបំណងចង់បានកូន មកពិគ្រោះយោបល់ ពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញ និងស្រាវជ្រាវរកមូលហេតុផ្សេងៗពិតប្រាកដែលទាក់ទងជាមួយបុរស និង ស្រី្ត ដែលជាមូលហេតុធ្វើអោយគ្មានកូន ដើម្បីកុំអោយពេលវេលាកន្លងហួស ហើយអាយុកាន់តែច្រើន កំនើននៃការមិនមានកូន កាន់តែកើនឡើងដែរ។ ទាំងអស់នេះក៏ទាមទារអោយគូរស្រករទាំងអស់ចូលរួមក្នុងការអត់ធ្មត់រង់ចាំពេលវេលាសមស្រប ចំណាយថវិកាខ្លះ ដើម្បីសំរេចបំណងប្រាថ្នា។

Post a Comment

0 Comments