Subscribe Us

header ads

ការយល់ដោយភាន់ច្រឡំ

 ការយល់ដោយភាន់ច្រឡំ

 


បញ្ហានេះគឺស្ថិតនៅត្រង់ថា មនុស្សយើងច្រើនតែល្អៀង គិតថា យើងយល់ពីរឿងអ្វីមួយបានច្រើនណាស់ ដែលតាមពិតទៅ កម្រិតដែលយើងបានយល់ពិតប្រាកដ គឺមិនច្រើនដូច នោះសោះ។ ឧបមាថា តាមពិតយើងយល់ត្រឹមតែ ៥០% ទេ តែយើងច្រើនភាន់ច្រឡំថា យើងយល់រហូតដល់ទៅ ៨០% ទៅ ៩០% ឯណោះ! 


កាលពីសង្គ្រាមនៅលីបង់ទើបបានចាប់ផ្តើមដំបូង ប្រជាជននៅទីនោះជឿថា “មិនយូរទេ ! តែពីរបីឆ្នាំ សង្គ្រាមនេះនឹងចប់ហើយ!” ពួកគាត់មិនយល់ពី ស្ថានការណ៍ប៉ុន្មានទេ តែធ្វើដូចជាយល់ណាស់អ៊ីចឹង! ជាក់ស្តែង សង្គ្រាមពីរបីឆ្នាំដែលពួកគាត់បានរំពឹង បានក្លាយទៅជាសង្គ្រាមប្រមាណ ២០ឆ្នាំទៅវិញ។ កាលណាយើងសង្ឃឹម ដោយងងឹតងងុល និងខ្វះព័ត៌មាន ពោលគឺខ្វះចំណេះដឹង វានឹងធ្វើឲ្យយើងកាន់តែភាន់ច្រឡំថា យើងយល់ច្រើន។ 


សូមចំណាំថា នរណាៗក៏មានបញ្ហានេះដែរ។ គ្រប់គ្នាទាំងអស់សុទ្ធតែមានជម្ងឺ ឬបញ្ហានេះ។ យើងទាំងអស់គ្នា តែងតែគិតថា យើងដឹងពីអ្វីដែលកំពុងតែកើតឡើងនៅក្នុងពិភពលោកដ៏ស្មុគស្មាញ ឬចៃដន្យនេះបានច្រើនណាស់ តែតាមពិតទៅ យើងយល់មិនច្រើនដល់នោះឡើយ។


Post a Comment

0 Comments